ប្រសិទ្ធភាព ហ្វាយនែន ភីអិលស៊ី

1. សេចក្ដីប្រកាសជាសារធារណៈ

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រសិទ្ធភាព ហ្វាយនែន ភីអិលស៊ី សូមជម្រាបជូនដំណឹងដល់អតិថិជនទាំងអស់មេត្តាជ្រាបថា៖ ប្រសិនបើលោកអ្នកមិនពេញចិត្តនឹងសេវាកម្មណាមួយដែលផ្តល់ដោយគ្រឹះស្ថាន លោកអ្នកអាចផ្តល់ជាមតិយោបល់ ប្តឹងតវ៉ា ការមិនពេញចិត្ត លើផលិតផលឬ សេវាកម្មនោះ មកគ្រឹះស្ថានយើងបានតាមរយៈការដាក់ពាក្យបណ្តឹងជា ពីររបៀបគឺ៖

  • បណ្តឹងផ្ទាល់មាត់ និងបណ្តឹងជាលាយលក្ខអក្សរ តាមរយៈមធ្យោ​បាយដូចខាងក្រោម៖
  • ទូរស័ព្ទមកកាន់លេខ: ០២៣ ៩៧០​ ០០០ / ០១៧ ៣២៣ ១៨៦ / ០៦១​ ៧៥១ ៨០១ / ០៨៦ ៥៦៧ ៨៤១
  • Facebook Page:Prasethpheap Finance Plc
  • សារអេឡិចត្រូនិច:complaint@prasethpheapfinance.com.kh
  • តាមរយៈ QR Code (មានភ្ជាប់ ឬតាំងបង្ហាញ)
  • ឬ អាចអញ្ជើញមកកាន់ការិយាល័យទាំងអស់របស់គ្រឹះស្ថាន ដែលនៅជិតលោកអ្នកបំផុតដើម្បីដាក់ពាក្យបណ្តឹងក្នុងប្រអប់បណ្ដឹងអតិថិជនដែលដាក់បង្ហាញនៅក្បែរបញ្ជរបេឡាករ។
  • ដំណើរការបណ្ដឹងអតិថិជនត្រូវបានអនុវត្តដូចខាងក្រោម៖

១/ បណ្តឹងផ្ទាល់មាត់របស់អតិថិជនទាំងអស់ត្រូវបានដោះស្រាយក្នុងអំឡុងពេល ២ថ្ងៃ នៃថ្ងៃធ្វើការ។ ក្នុងករណីបណ្តឹងផ្ទាល់មាត់នៅមិនអាចដោះស្រាយបាន អតិថិជនត្រូវធ្វើការដាក់ពាក្យបណ្តឹងជាលាយលក្ខណ៍អក្សរ។

២/ បណ្តឹងជាលាយលក្ខណ៍អក្សរ ត្រូវបានដោះស្រាយក្នុងអំឡុងពេលមិនលើសពី ៣០ថ្ងៃនៃថ្ងៃធ្វើការបន្ទាប់ពីថ្ងៃទទួលបានពាក្យបណ្តឹង (សូមទាញយកពាក្យបណ្តឹងទីនេះ

៣/ គ្រឹះស្ថាននឹងជូនដំណឹងអំពីលទ្ធផលនៃការដោះស្រាយបណ្ដឹងនោះ ទៅអតិថិជនយ៉ាងឆាប់រហ័សនៅពេលទទួលបានការដោះស្រាយ ។

៤/ ដើម្បីទទួលបានរបៀបដាក់ពាក្យបណ្ដឹង (សូមទាញយកទីនេះ) ។