ប្រសិទ្ធភាព ហ្វាយនែន ភីអិលស៊ី

ប្រវត្តិសាវតាររបស់ប្រសិទ្ធភាព ហ្វាយនែន

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រសិទ្ធភាព ហ្វាយនែន ភីអិលស៊ី ចាប់ផ្តើមពីអង្គការក្រៅរដ្ឋាភិបាលមួយ ឈ្មោះថា អង្គការប្រជាជាតិហិរញ្ញវត្ថុ ដែលមានច្បាប់អនុញ្ញាតពីក្រសួងមហាផ្ទៃ ១៤៣១សជណ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៣ និងទទួលបានអាជ្ញាប័ណ្ណប្រកបអាជីវកម្មគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឯកជន ពីធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦ ក្នុងគោលបំណងចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ និងគាំទ្រដល់ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងសហគមន៍ទូទាំងព្រះរាជាណាចក្រកម្ពុជា។