ប្រសិទ្ធភាព ហ្វាយនែន ភីអិលស៊ី

1. សេចក្ដីជូនដំណឹង

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រសិទ្ធភាព ហ្វាយនែន ភីអិលស៊ី បានបង្កើតគោលការណ៍​វីស្សលប្ល៉ូវីង (Whistle-Blowing) ក្នុងគោលបំណង ដោះស្រាយបញ្ហារបស់បុគ្គលិក និងបុគ្គលិក ទប់ស្កាត់ និងការពារ ការលួច ក្លែងបន្លំ ឆបោក ទ្រព្យសម្បត្តិរបស់គ្រឹះស្ថាន និងផ្តល់ការណែនាំដល់បុគ្គលិកម្នាក់ៗ ​លើក​ឡើងអំពី​កង្វល់​​របស់ពួកគេ ព្រមទាំងរក្សានូវការសម្ងាត់ជូនដល់បុគ្គលិ​ក​ដែ​លបានបញ្ជូនព័ត៌​មា​ន ឬរាយ​ការណ៍​ពីភាពមិន​ប្រក្រតី​​​​​​​​ដែល​កើតមាននៅក្នុងគ្រឹះស្ថាន។

  • បុគ្គលិករបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រសិទ្ធភាព ហ្វាយនែន ភីអិលស៊ី ទាំងអស់​ អាចធ្វើការបញ្ចេញមតិយោបល់បានដូចដូចខាងក្រោម៖

១) ការរាយការណ៍ដាក់ក្នុងប្រអប់សំបុត្រជាលាយលក្ខណ៍អក្សរ  តាមរយៈទម្រង់ដែលបានភ្ជាប់ជូន (សូមទាញយកទីនេះ)ឬសរសេរជាលិខិតទូទៅតាមដែលអាចធ្វើបានជាអនាមិក។

២) ការរាយការណ៍មកកាន់គណៈកម្មការវីស្សលប្ល៉ូវីង តាមរយៈ៖

  • ទំនាក់ទំនងទូរសព្ទ : 061 751 801 / 017​ 642 435
  • ផ្ញើសារតាមរយ: : ប្រព័ន្ធតេឡេក្រាម (Telegram)
  • ផ្ញើសារអ៊ីមែល : wbc@prasethpheapfinance.com.kh
  • ការរាយការណ៍ផ្ទាល់មាត់។
  • បញ្ជាក់៖ រាល់ទិន្នន័យដែលទទួលបាន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រសិទ្ធភាព ហ្វាយនែន ភីអិលស៊ី នឹងធានារក្សាការសម្ងាត់ ជូនដល់បុគ្គលិកដែលបានរាយការណ៍។ សូមអរគុណ!