- ចន្ទ - សុក្រ ៧ៈ៣០ព្រឹក - ៤ៈ០០ល្ងាច
- 023 97 0000
- info@prasethpheafinance.com.kh

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រសិទ្ធភាព ហ្វាយនែន ភីអិលស៊ី សូមជម្រាបជូនដំណឹងដល់អតិថិជនទាំងអស់មេត្តាជ្រាបថា៖ ប្រសិនបើលោកអ្នកមិនពេញចិត្តនឹងសេវាកម្មណាមួយដែលផ្តល់ដោយគ្រឹះស្ថាន លោកអ្នកអាចផ្តល់ជាមតិយោបល់ ប្តឹងតវ៉ា ការមិនពេញចិត្ត លើផលិតផលឬ សេវាកម្មនោះ មកគ្រឹះស្ថានយើងបានតាមរយៈការដាក់ពាក្យបណ្តឹងជា ពីររបៀបគឺ៖
១/ បណ្តឹងផ្ទាល់មាត់របស់អតិថិជនទាំងអស់ត្រូវបានដោះស្រាយក្នុងអំឡុងពេល ២ថ្ងៃ នៃថ្ងៃធ្វើការ។ ក្នុងករណីបណ្តឹងផ្ទាល់មាត់នៅមិនអាចដោះស្រាយបាន អតិថិជនត្រូវធ្វើការដាក់ពាក្យបណ្តឹងជាលាយលក្ខណ៍អក្សរ។
២/ បណ្តឹងជាលាយលក្ខណ៍អក្សរ ត្រូវបានដោះស្រាយក្នុងអំឡុងពេលមិនលើសពី ៣០ថ្ងៃនៃថ្ងៃធ្វើការបន្ទាប់ពីថ្ងៃទទួលបានពាក្យបណ្តឹង (សូមទាញយកពាក្យបណ្តឹងទីនេះ)
៣/ គ្រឹះស្ថាននឹងជូនដំណឹងអំពីលទ្ធផលនៃការដោះស្រាយបណ្ដឹងនោះ ទៅអតិថិជនយ៉ាងឆាប់រហ័សនៅពេលទទួលបានការដោះស្រាយ ។
៤/ ដើម្បីទទួលបានរបៀបដាក់ពាក្យបណ្ដឹង (សូមទាញយកទីនេះ) ។