- ចន្ទ - សុក្រ ៧ៈ៣០ព្រឹក - ៤ៈ០០ល្ងាច
- 023 97 0000
- info@prasethpheafinance.com.kh
លោក ឃុន ដាវុធ បានចាប់ផ្តើមការងារជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រសិទ្ធភាព ហ្វាយនែន ភីអិលស៊ី តាំងពីឆ្នាំ២០២១ ក្នុងតួនាទី ជាប្រធាននាយកដ្ឋានហិរញ្ញវត្ថុ បន្ទាប់មកលោកត្រូវបានតែងតាំង ជាអគ្គនាយកផ្នែកហិរញ្ញវត្ថុ អគ្គនាយកស្តីទីផ្នែកប្រតិបត្តិការ និងបច្ចុប្បន្នលោកមានតួនាទីជា អគ្គនាយកស្តីទី។ លោកបានបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកធនាគារ និងហិរញ្ញវត្ថុ និងបរិញ្ញាបត្រផ្នែកគណនេយ្យ។ លោកមានបទពិសោធជិត២០ឆ្នាំ ក្នុងវិស័យមីក្រូហិរញ្ញវត្ថុ លើការគ្រប់គ្រងឥណទាន ការគ្រប់គ្រងហិរញ្ញវត្ថុ ការគ្រប់គ្រងសាខា និងការគ្រប់គ្រងគណនេយ្យសាខា លោកក៏បានចូលរួមវគ្គបណ្តុះបណ្តាលរយៈពេលបីខែលើបទប្បញ្ញត្តិ និងការប្រតិបត្តិតាម ដែលទទួលស្គាល់ដោយធនាគារជាតិនៃកម្ពុជាផងដែរ។
លោក ឯក ណារិទ្ធ បានបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងអាជីវកម្ម និងបរិញ្ញាបត្រផ្នែកលក់ និងទីផ្សារ។ លោកបានចាប់ផ្តើមការងារជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រសិទ្ធភាព ហ្វាយនែន ភីអិលស៊ី តាំងពីឆ្នាំ២០២២ លោកមានបទពិសោធជិត២០ឆ្នាំ ក្នុងវិស័យមីក្រូហិរញ្ញវត្ថុ និងធនាគារនៅកម្ពុជា។ លោកក៏បានបានចូលរួមវគ្គបណ្តុះបណ្តាល និងសិក្ខាសាលាក្នុងស្រុកផ្សេងៗ លើវគ្គទាក់ទងនឹងការគ្រប់គ្រងស្ថាប័នមីក្រូហិរញ្ញវត្ថុ និងធនាគារ ការគ្រប់គ្រងហានិភ័យឥណទាន គ្រូបង្គោលបណ្តុះបណ្តាលបុគ្គលិក ការគ្រប់គ្រងសាខា ជំនាញលក់ ការគ្រប់គ្រងប្រតិបត្តិការអាជីវកម្មខ្នាតតូច និងមធ្យមវាយតម្លៃវត្ថុបញ្ចាំ និងភាពជាអ្នកដឹកនាំ។
លោក ឆយ វ៉ាន់ដេត បានចូលបម្រើការងារ ជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រសិទ្ធភាព ហ្វាយនែន ភីអិលស៊ី ចាប់តាំងពីខែធ្នូ ឆ្នាំ២០២១ មានតួនាទីជាប្រធានផ្នែកធនធានមនុស្សនិងរដ្ឋបាល ក្នុងឆ្នាំ២០២៣ លោកបានផ្លាស់ប្តូរតួនាទីជាប្រធាននាយកដ្ឋានធនធានមនុស្ស និងរដ្ឋបាល។ លោកបានបញ្ចប់បរិញ្ញាបត្រផ្នែកគណនេយ្យ លោកមានបទពិសោធជិត២០ឆ្នាំ ក្នុងវិស័យមីក្រូហិរញ្ញវត្ថុ និងធនាគារ លោកបានធ្លាប់បានបម្រើការងារជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាច្រើន។ លោកមានបទពិសោធ ក្នុងការគ្រប់គ្រងធនធានមនុស្សជាច្រើនឆ្នាំ។ លោកក៏បានចូលរួមវគ្គបណ្តុះបណ្តាល និងសិក្ខាសាលា ជាច្រើនដែលពាក់ព័ន្ធនឹងការគ្រប់គ្រង ធនធានមនុស្ស។
លោក លី គឹមងន បានចូលបម្រើការងារជាមួយ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រសិទ្ធភាព ហ្វាយនែន ភីអិលស៊ី នៅក្នុងឆ្នាំ២០២២ តួនាទីជា ប្រធានផ្នែកសវនកម្មផ្ទៃក្នុង លោកបានផ្លាស់ប្តូរតួនាទីជាប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្នុងឆ្នាំ២០២៤។ លោកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រជំនាញធនាគារ និងហិរញ្ញវត្ថុ។ មុនពេលចូលបម្រើការងារនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រសិទ្ធភាព ហ្វាយនែន ភីអិលស៊ី លោកមានបទពិសោធជាង១១ឆ្នាំ ទាក់ទងការងារផ្នែកសវនកម្មផ្ទៃក្នុង គណនេយ្យករ មន្រ្តីឥណទាន ធនធានមនុស្ស និងរដ្ឋបាល(ទាំងវិស័យមីក្រូហិរញ្ញវត្ថុ វិស័យអចលនទ្រព្យ វិស័យអប់រំ និងវិស័យកសិកម្ម)។ លោកបានចូលរួមវគ្គបណ្តុះបណ្តាលជាច្រើនទាក់ទងផ្នែកសវនកម្ម និងគ្រប់គ្រងហានិភ័យ។
លោក គាត សុខគីម បានចូលបម្រើការងារជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រសិទ្ធភាព ហ្វាយនែន ភីអិលស៊ី នៅដើមឆ្នាំ២០២៣ ក្នុងតួនាទីជាប្រធានផ្នែកឥណទាន។ លោកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រជំនាញព័ត៌មានវិទ្យា។ លោកមានបទពិសោធការងារច្រើនជាង១០ឆ្នាំ ក្នុងវិស័យមីក្រូហិរញ្ញវត្ថុ និងធនាគារ រួមមាន៖ ការគ្រប់គ្រងហានិភ័យឥណទាន ជាគ្រូបង្គោលបណ្តុះបណ្តាលបុគ្គលិក ការគ្រប់គ្រងសាខា ជំនាញលក់ ការគ្រប់គ្រងប្រតិបត្តិការអាជីវកម្ម ការវាយតម្លៃវត្ថុបញ្ចាំ និងភាពជាអ្នកដឹកនាំ។ លើសពីនេះទៀតលោកក៏បានចូលរួមវគ្គបណ្តុះបណ្តាល និងសិក្ខាសាលាជាច្រើនពាក់ព័ន្ធនឹងការគ្រប់គ្រងស្ថាប័នក្នុងវិស័យមីក្រូហិរញ្ញវត្ថុ និងធនាគារផងដែរ។
លោក ស៊ាង ឆាយ បានចាប់ផ្តើមការងារជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រសិទ្ធភាព ហ្វាយនែន ភីអិលស៊ី តាំងពីឆ្នាំ២០២៤។ លោកបានបញ្ចប់បរិញ្ញាបត្រផ្នែកវិទ្យាសាស្រ្តកុំព្យូទ័រ និងអនុបណ្ឌិត ផ្នែកការបង្កើតសូហ្វវែ(Software Development)។ លោកមានបទពិសោធជាង១០ ឆ្នាំ ក្នុងវិស័យមីក្រូហិរញ្ញវត្ថុ លើការគ្រប់គ្រងប្រព័ន្ធធនាគារស្នូល ឡូជីស្ទិក និងឧស្សាហកម្មប្រេង។ លោកបានចូលរួមក្នុងកម្មវិធីបណ្តុះបណ្តាល និងសិក្ខាសាលាផ្សេងៗទាក់ទងនឹងការគ្រប់គ្រងមីក្រូហិរញ្ញវត្ថុ និងធនាគារ ការគ្រប់គ្រងការបណ្តុះបណ្តាល និងការអភិវឌ្ឍន៍បុគ្គលិក។
កញ្ញា សី ធីតា មានតួនាទីជាប្រធានគណនេយ្យហិរញ្ញវត្ថុ។ កញ្ញាបានចូលបម្រើការងារនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រសិទ្ធភាព ហ្វាយនែន ភីអិលស៊ី តាំងពីឆ្នាំ២០១៤ ដែលមានតួនាទីជាជំនួយការបេឡាធិការ ប្រចាំសាខារាជធានីភ្នំពេញ។ ដោយការខិតខំប្រឹងប្រែង កញ្ញាបានផ្លាស់ប្តូរតួនាទីជាច្រើននៅក្នុងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រសិទ្ធភាព ហ្វាយនែន ភីអិលស៊ី។ កញ្ញាបានបញ្ចប់ថ្នាក់បរិញ្ញាបត្រគណនេយ្យ និងហិរញ្ញវត្ថុ ហើយបានចូលរួមវគ្គបណ្តុះបណ្តាល និងសិក្ខាសាលាជាច្រើនដែលទាក់ទងនឹងវិស័យធនាគារ និងហិរញ្ញវត្ថុ។
អ្នកស្រី យឹម ស្រីឡុង បានចូលបម្រើការងារជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រសិទ្ធភាព ហ្វាយនែន ភីអិលស៊ី នៅដើមខែកញ្ញា ឆ្នាំ២០២០ អ្នកស្រីបានបញ្ចប់ថ្នាក់បរិញ្ញាបត្រជំនាញធនាគារ និងហិរញ្ញវត្ថុ។ អ្នកស្រី មានបទពិសោធជាង ០៧ឆ្នាំ ផ្នែកប្រតិបត្តិតាមក្នុងវិស័យហិរញ្ញវត្ថុ។ អ្នកស្រីទទួលបានវិញ្ញាបនបត្របទប្បញ្ញត្តិ និងការប្រតិបត្តិតាមដែលទទួលស្គាល់ដោយធនាគារជាតិនៃកម្ពុជា ព្រមទាំងបានចូលរួមវគ្គបណ្តុះបណ្តាល និងសិក្ខាសាលាជាច្រើនដែលទាក់ទងនឹងវិស័យធនាគារ និងហិរញ្ញវត្ថុ។
លោក យន វុទ្ធី , កើតក្នុងឆ្នាំ១៩៨៤ លោកបានចូលបម្រើការងារនៅ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រសិទ្ធភាព ហ្វាយនែន ភីអិលស៊ី ក្នុងឆ្នាំ២០១៤ ដែលមានតួនាទីជាមន្រ្ដីឥណទានប្រចាំសាខាស្រុកបាទី។ នៅខែកុម្ភៈ ឆ្នាំ២០១៧ លោកត្រូវបានតំឡើងឋានៈប្រធានមន្រ្តីឥណទាន ជាប្រធានសាខាប្រចាំសាខាស្រុកជើងព្រៃ, សាខាស្រុកបាទី, សាខាខេត្តកំពង់ស្ពឺ បន្ទាប់មក លោកបានក្លាយជាប្រធានសាខាជាន់ខ្ពស់នៅការិយាល័យកណ្ដាល ក្នុងឆ្នាំ២០២១។ ហើយបច្ចុប្បន្នលោកមានតួនាទីជាប្រធានសាខាប្រចាំស្រុកបាទី។ លោកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ ធនាគារ និងហិរញ្ញវត្ថុ នៅសាកលវិទ្យាល័យបៀលប្រាយក្នុងឆ្នាំ ២០១១។ លោកមានបទពិសោធន៍ជាង៩ឆ្នាំ ក្នុងវិស័យធនាគារ និងបានចូលរួមវគ្គបណ្តុះបណ្តាល និងសិក្ខាសាលាជាច្រើន។
លោក សែម សុផានិត កើតនៅឆ្នាំ១៩៩៤ លោកបានចូលបម្រើការងារជាមួយគ្រឹះស្ថានប្រសិទ្ធភាព ហ្វាយនែន ភីអិលស៊ី ដើមឆ្នាំ២០២៣ ដែលមានតួនាទីជាប្រធាននាយកសាខា ប្រចាំសាខាស្រុកជើងព្រៃ។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ជំនាញហិរញ្ញវត្ដុ និងធនាគារ នៅសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា ក្នុងឆ្នាំ២០១៦។ លោកមានបទពិសោធន៍ជាង៧ឆ្នាំ ក្នុងវិស័យធនាគារ ដែលមានតួនាទីដូចជា៖ មន្រ្តីឥណទាន ប្រធានមន្រ្តីឥណទាន ប្រធានអនុសាខា និងជានាយកសាខា។
លោក ឃុន សុវណ្ណដារ៉ា ភេទ ប្រុស អាយុ ៣៥ឆ្នាំ លោកបានចូលបម្រើការងារជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រសិទ្ធភាព ហ្វានែន ភីអិលស៊ី ចាប់តាំងពីខែធ្នូ ឆ្នាំ២០២២ មានតួនាទីជាប្រធានសាខា នៅសាខារាជធានីភ្នំពេញ។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រ ជំនាញ ធនាគារនិងហិរញ្ញវត្ថុ នៅសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប នៅក្នុងឆ្នាំ២០១២។ លោកមានបទពិសោធន៍ជាង៨ឆ្នាំ ក្នុងវិស័យធនាគារ ដែលមានតួនាទីដូចជា៖ មន្រ្តីឥណទាន ប្រធានមន្រ្តីឥណទាន ប្រធានអនុសាខា និងជានាយកសាខា។
លោក ផុន សុខហេង កើតនៅឆ្នាំ១៩៨៧ លោកបានចូលបម្រើការងារជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រសិទ្ធភាព ហ្វានែន ភីអិលស៊ី ចាប់តាំងពីខែធ្នូ ឆ្នាំ២០២២ មានតួនាទីជាប្រធានសាខា នៅសាខាខេត្តកំពង់ស្ពឺ។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រជំនាញផ្នែកគ្រប់គ្រង នៅសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប នៅក្នុងឆ្នាំ២០១១។ លោកមានបទពិសោធន៍ជាង៩ឆ្នាំ ក្នុងវិស័យធនាគារ ដែលមានតួនាទីដូចជា៖ ជាមន្រ្តីបម្រើអតិថិជន មន្រ្តីឥណទាន ប្រធានមន្រ្តីឥណទាន ប្រធានអនុសាខា និងជានាយកសាខា ប្រធានដោះស្រាយបំណុល។