ប្រសិទ្ធភាព ហ្វាយនែន ភីអិលស៊ី

01EB8A0255

អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី

ស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាល

អ្នកឧកញ៉ា ជាអ្នកឯកទេសអប់រំ វេជ្ជបណ្ឌិត ជនស្នេហាជាតិ និងជាសហគ្រិនមួយរូប។ បច្ចុប្បន្ន អ្នកឧកញ៉ា ជាស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាល នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រសិទ្ធភា​ព ហ្វាយនែន ភីអិលស៊ី។ អ្នកឧកញ៉ា ក៏ជាស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន។ ស្ថាប័នអប់រំនេះមាន មជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) សាលារៀន អន្ដរទ្វីប អាមេរិកាំង (AIS) និងសូហ្គូ (SOGO) ដែលផ្ដោតសំខាន់លើការអប់រំ ការរីកចម្រើននៃសង្គម និងការអភិវឌ្ឍសហគមន៍នៅក្នុងប្រទេសកម្ពុជា។

 

បច្ចុប្បន្ន អ្នកឧកញ៉ាមានតំណែងដ៏មានឥទ្ធិពលមួយចំនួន ដូចជា៖ សមាជិកទីប្រឹក្សា និងសហអនុប្រធានក្រុមការងារផ្នែកសុខាភិបាល (ចាប់ពីឆ្នាំ២០២៣) សហអនុប្រធានក្រុមការងារផ្នែកអប់រំ (ចាប់ពីឆ្នាំ ២០១៩) នៃសភាពា​ណិជ្ជ​​​កម្ម​ កម្ពុជា។ អ្នកឧកញ៉ាក៏មានតំណែងជា ទីប្រឹក្សាកិត្តិយស នៃសមាគមសហគ្រិនស្រ្តីកម្ពុជា សមាជិកក្រុមប្រឹក្សាភិបាល នៃវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការ និងសន្តិភាព សហស្ថាបនិក និងទីប្រឹក្សា នៃសហព័ន្ធសេវាអប់រំនៅកម្ពុជា សមាជិកស្ថាបនិក និងក្រុមប្រឹក្សាភិបាលនៃអង្គការតម្លាភាពកម្ពុជា ប្រធានស្ថាបនិកកិត្តិយស នៃសហព័ន្ធកីឡាល្បុក្កតោកម្ពុជា ឧត្ដមទីប្រឹក្សា គណៈសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា។

 

ប្រវត្តិសិក្សា

អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី មានស្រុកកំណើតនៅខេត្តបាត់ដំបង ហើយបានរស់នៅ និងទទួលបានការអប់រំនៅក្នុងសហរដ្ឋអាម៉េរិក។ អ្នកឧកញ៉ា បានបញ្ចប់ការសិក្សាផ្នែក Pre-Med Studies នៅសាកលវិទ្យាល័យ University of California at Berkeley និងទទួលបានសញ្ញាបត្រអនុបណ្ឌិត ផ្នែកសុខភាពសាធារណៈ​​ ពីសាកលវិទ្យាល័យ Massachusetts ក្រុង Amherst និងទទួលបាន​សញ្ញាបត្រវេជ្ជបណ្ឌិតវេជ្ជសាស្ត្រ ជំនាញវេជ្ជសាស្រ្តទូទៅពីសាកលវិទ្យាល័យ Spartan Health Sciences។ អ្នកឧកញ៉ា បានបញ្ចប់ការហ្វឹកហ្វឺនផ្នែកវេជ្ជសាស្ដ្រនៅមន្ទីរពេទ្យ នៃសាកលវិទ្យាល័យ អៀលលីណយ ទីក្រុងឈីកាហ្គោ សហរដ្ឋអាម៉េរិក និងការហ្វឹកហ្វឺនក្រោយថ្នាក់វេជ្ជបណ្ឌិត ក្នុងតួនាទី ជាទីប្រឹក្សាសុខភាពសាធារណៈ នៃគម្រោងសមាហរណកម្មនៃការទទួល​បន្ទុក​ពិនិត្យ ​និង​ព្យាបាល​ជំងឺកុមារ (ស.ព.ជ.ក) អង្គការដៃគូសម្រាប់​អភិវឌ្ឍន៍ ជាអង្គការមួយដែលមានមូលដ្ឋាននៅ រដ្ឋម៉ារិឡែន សហរដ្ឋអាម៉េរិក និងមានសកម្មភាពក្នុងប្រទេសកម្ពុជា។

 

ដំណើរអាជីព

មុនពេលវិលត្រឡប់មកកាន់​ប្រទេសកម្ពុជាវិញ​ក្នុងឆ្នាំ២០០២ អ្នកឧកញ៉ា បានបម្រើការងារលើតួនាទីជា សាស្ត្រាចារ្យវិទ្យាសាស្រ្ត បង្រៀននៅដេប៉ាតឺម៉ង់​ វិទ្យាសាស្ត្រស្តីពីរូបរាងកាយ និងជីវិត នៃមហាវិទ្យាល័យ Cleveland Chiropractic ក្នុងរដ្ឋ California។ នៅពេលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ អ្នកឧកញ៉ាបានបំពេញតួនាទីសំខាន់ៗមួយចំនួន នៅក្នុងវិស័យអប់រំ រួមមានដូចជា៖ សាស្ត្រាចារ្យរង នៅសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា អនុប្រធានគណៈកម្មការអប់រំ ស្ថាបនិកព្រឹទ្ធបុរស និងសាស្រ្តាចារ្យរង ផ្នែកសុខភាពសាធារណៈ នៃមហាវិទ្យាល័យសុខភាពសាធារណៈ នៅសាកលវិទ្យាល័យកម្ពុជា​។ ក្នុងឆ្នាំ២០០៥ អ្នកឧកញ៉ាបានបង្កើត ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ជាស្ថាប័នអប់រំដែលបានរីកចម្រើនជាគោលដ៏សំខាន់ នៃឧត្តមភាពក្នុងការអបរំ និងផលជះជាវិជ្ជមានដល់សង្គម នៅក្នុងប្រទេសកម្ពុជា។​

 

ការស្នេហាមនុស្សជាតិ និងផលជះ

លោកវេជ្ជបណ្ឌិត គួច ម៉េងលី ត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយ ក្រោមការលះបង់របស់​លោកចំពោះការអភិវឌ្ឍសហគមន៍ តាមយៈវិស័យអប់រំ សុខាភិបាល និងសេវាកម្មសង្គម។ ស្ថាប័នអប់រំ​របស់លោក គឺក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ដែលតែងទទួលបានការកោតសរសើរយ៉ាងច្រើនទាំងនៅលើថ្នាក់ជាតិ និងអន្តរជាតិចំពោះការចូលរួមចំណែកដ៏ឆ្នើមរបស់ខ្លួនលើវិស័យទាំងនេះ ដែលបានពង្រឹងបន្ថែមកេរ្តិ៍ដំណែលរបស់លោក ក្នុងនាមជាអ្នកដឹកនាំដែលមានចក្ខុវិស័យ និងអ្នកផ្លាស់ប្តូរមួយរូបនៅក្នុងប្រទេសកម្ពុជា។ ការប្តេជ្ញាចិត្តពេញមួយជីវិតរបស់លោកវេជ្ជបណ្ឌិត គួច ម៉េងលី ក្នុងការផ្តល់សិទ្ធិអំណាចដល់សហគមន៍ តាមរយៈការអប់រំ សុខភាពសាធារណៈ និងសប្បុរសធម៌ នៅតែបន្តជំរុញ និងផ្លាស់ប្តូរជីវិតប្រជាជននៅក្នុងប្រទេសកម្ពុជា និងក្រៅប្រទេស។

1

លោក គង់ វ៉ារ៉ា

អភិបាលឯករាជ្យ

លោក គង់ វ៉ារ៉ា មានតួនាទីជាអភិបាលឯករាជ្យ នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រសិទ្ធភាព ហ្វាយនែន ភីអិលស៊ី តាំងពីឆ្នាំ២០១៨។ លោកក៏ជាអភិបាលឯករាជ្យ នៃក្រុមហ៊ុន ម៉េងលី ជេ.គួច អេឌ្យូខេសិន ព្រមទាំងជាសមាជិកក្រុមប្រឹក្សាភិបាល របស់ធនាគារ ឯកទេស Maritime។ លោកមានបទពិសោធជិត ៤០ឆ្នាំ លើការដឹកនាំ និងគ្រប់គ្រង ក្នុងវិស័យអាជីវកម្មផ្សេងៗជាច្រើនដូចជា៖ កាសែត ទស្សនាវដ្តី ការវិនិយោគ ការ​បោះពុម្ពប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ វិស័យកាត់ដេរ ធនាគារ សណ្ឋាគារ កាស៊ីណូ ធានារ៉ាប់រងទូ​ទៅ សម្ភារៈសំណង់ នាំចេញ និងនាំចូល(Export & Import Company)អាហារ និង​ភេសជ្ជៈ ការវាយតម្លៃលើផលប៉ះពាល់ខាងបរិស្ថាន វិស័យ​អចលនទ្រព្យ និងវិស័យអប់រំ។  លោកទទួលបានចំណេះដឹងទូលំ​ទូលាយ​​ទាំងក្នុង និងក្រៅប្រទេសដូចជា៖ ទូរីន អ៊ីតាលី និងហាវ៉ៃ សហរដ្ឋអាម៉េរិក ហើយលោកក៏ធ្លាប់​ត្រូវ​​បា​នគេ​អញ្ជើញជាគ្រូបង្គោល ជាវាគ្មិនក្នុងវគ្គហ្វឹកហ្វឺន  សិក្ខាសាលាដែលបាន​ធ្វើឡើង​ក្នុង និង​ក្រៅ​​​​ប្រទេ​ស​ផងដែរ។

2

លោក ឡុង ពិសី

អភិបាល

លោក ឡុង ពិសី គឺជាភាគទុនិក និងអភិបាល នៃគ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ប្រសិទ្ធភាព ហ្វាយនែន​​​ ភីអិលស៊ី។ ក្នុងនាមជាសមាជិកកុ្រមប្រឹក្សាភិបាលមួយរូប លោកមានតួនាទី​យ៉ាងសំខាន់មួយក្នុងការ​ត្រួតពិនិត្យ លើការរៀបចំគម្រោង និងពង្រឹង​អាជីវកម្មរបស់គ្រឹះស្ថាន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដែលពាក់ព័ន្ធជាមួយនឹង​គម្រោងថវិកា​​​​ប្រចាំឆ្នាំ និងធ្វើយ៉ាង​ណាឱ្យ​ប្រតិបត្តិការ​អាជីវកម្ម​មួយនេះ​ដំណើរ​ការ​ទៅ​បាន​​រលូន។ លោក​បានចាប់ផ្តើម​តួនាទីជាសមាជិកក្រុមប្រឹក្សាភិបាលចាប់តាំងពីឆ្នាំ២០១៨។ លោកមានបទពិសោធជាច្រើនឆ្នាំ ក្នុងការដឹកនាំ និងគ្រប់​គ្រ​ង​​ ក្នុងវិស័យផ្សេងៗជាច្រើន ជាពិសេស វិស័យអប់រំ។ លោក ឡុង ពិសី បានបញ្ចប់បរិញ្ញាបត្រផ្នែកអក្សរសាស្រ្តភាសាអង់គ្លេស នៅក្នុងឆ្នាំ​២០០៦ នៅសកលវិទ្យាល័យ​បៀល​ប្រាយ។ លោកក៍បានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញគ្រប់គ្រងពាណិជ្ជកម្ម ក្នុងឆ្នាំ២០២២​ នៅសកល​វិទ្យា​ល័យ​ភូមិន្ទនីតិសាស្រ្តផងដែរ។